បរទេសោ៖ សារព័ត៌មានចប៉ុន Kyodo ដែលបានចេញផ្សាយ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថា ខ្លួននឹងមិនចូលរួម ក្នុងពិធីរំលឹកខួបផ្លូវការ ដែលរៀបចំឡើង ដោយប្រទេសជប៉ុន នៅឯអណ្តូងរ៉ែ សាដូ (Sado) ក្នុងខេត្ត Niigata នោះទេនៅឆ្នាំនេះ ។ ការសម្រេចចិត្តនេះបានស្តែង ឱ្យឃើញពីភាពតានតឹងផ្នែកទូត និងទំនាស់ទស្សនៈប្រវត្តិសាស្ត្រ ដែលនៅតែបន្តកើតមាន រវាងប្រទេសទាំងពីរ។ អណ្តូងរ៉ែ សាដូ គឺជាទីតាំងប្រវត្តិសាស្ត្រមួយ ដែលមានពលរដ្ឋកូរ៉េ ជាច្រើនត្រូវបានអាជ្ញាធរជប៉ុនកេណ្ឌ ឱ្យធ្វើពលកម្មដោយបង្ខំ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។ ថ្វីបើទីតាំងនេះត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ក៏ដោយ ក៏ការខ្វែងគំនិតគ្នារវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នៅតែបន្តកើតមានជុំវិញរបៀបនៃការពិពណ៌នាអំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ។ មូលហេតុចម្បងដែលនាំ ឱ្យកូរ៉េខាងត្បូងបដិសេធ មិនចូលរួមពិធីនេះ គឺដោយសារភាគីទាំងពីរ មិនទាន់អាចឈានដល់កិច្ចព្រមព្រៀង រួមគ្នាមួយលើខ្លឹមសារនៃការទទួលស្គាល់ប្រវត្តិសាស្ត្រពលកម្មដោយបង្ខំ និងពាក្យពេចន៍ផ្លូវការដែលត្រូវប្រើប្រាស់ក្នុងថ្លែងការណ៍ រំលឹកខួបនោះឡើយ ។ កូរ៉េខាងត្បូងបានទាមទារឱ្យជប៉ុន ទទួលស្គាល់ឱ្យបានច្បាស់ លាស់អំពីការកេណ្ឌពលកម្មដោយបង្ខំ ខណៈដែលភាគីជប៉ុន មាននិន្នាការប្រុងប្រយ័ត្ន … Continue reading កូរ៉េខាងត្បូង សម្រេចចិត្តមិនចូលរួម ពិធីរំលឹកខួបនៅអណ្តូងរ៉ែ សាដូ របស់ជប៉ុន ជាថ្មីម្តងទៀត ដោយសារទំនាស់ទស្សនៈ ប្រវត្តិសាស្ត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed