កូរ៉េខាងត្បូង សម្រេចចិត្តមិនចូលរួម ពិធីរំលឹកខួបនៅអណ្តូងរ៉ែ សាដូ របស់ជប៉ុន ជាថ្មីម្តងទៀត ដោយសារទំនាស់ទស្សនៈ ប្រវត្តិសាស្ត្រ
បរទេសោ៖ សារព័ត៌មានចប៉ុន Kyodo ដែលបានចេញផ្សាយ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការថា ខ្លួននឹងមិនចូលរួម ក្នុងពិធីរំលឹកខួបផ្លូវការ ដែលរៀបចំឡើង ដោយប្រទេសជប៉ុន នៅឯអណ្តូងរ៉ែ សាដូ (Sado) ក្នុងខេត្ត Niigata នោះទេនៅឆ្នាំនេះ ។ ការសម្រេចចិត្តនេះបានស្តែង ឱ្យឃើញពីភាពតានតឹងផ្នែកទូត និងទំនាស់ទស្សនៈប្រវត្តិសាស្ត្រ ដែលនៅតែបន្តកើតមាន រវាងប្រទេសទាំងពីរ។
អណ្តូងរ៉ែ សាដូ គឺជាទីតាំងប្រវត្តិសាស្ត្រមួយ ដែលមានពលរដ្ឋកូរ៉េ ជាច្រើនត្រូវបានអាជ្ញាធរជប៉ុនកេណ្ឌ ឱ្យធ្វើពលកម្មដោយបង្ខំ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។ ថ្វីបើទីតាំងនេះត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ក៏ដោយ ក៏ការខ្វែងគំនិតគ្នារវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នៅតែបន្តកើតមានជុំវិញរបៀបនៃការពិពណ៌នាអំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ។
មូលហេតុចម្បងដែលនាំ ឱ្យកូរ៉េខាងត្បូងបដិសេធ មិនចូលរួមពិធីនេះ គឺដោយសារភាគីទាំងពីរ មិនទាន់អាចឈានដល់កិច្ចព្រមព្រៀង រួមគ្នាមួយលើខ្លឹមសារនៃការទទួលស្គាល់ប្រវត្តិសាស្ត្រពលកម្មដោយបង្ខំ និងពាក្យពេចន៍ផ្លូវការដែលត្រូវប្រើប្រាស់ក្នុងថ្លែងការណ៍ រំលឹកខួបនោះឡើយ ។ កូរ៉េខាងត្បូងបានទាមទារឱ្យជប៉ុន ទទួលស្គាល់ឱ្យបានច្បាស់ លាស់អំពីការកេណ្ឌពលកម្មដោយបង្ខំ ខណៈដែលភាគីជប៉ុន មាននិន្នាការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់ពាក្យពេចន៍ទាំងនេះ។
ដោយសារតែភាព មិនចុះសម្រុងគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តរៀបចំពិធីរំលឹកខួប និងឧទ្ទិសកុសលដាច់ដោយឡែក មួយផ្ទាល់ខ្លួន ដើម្បីសម្តែងការគោរព និងវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាតិ កូរ៉េដែលបានបាត់បង់ជីវិត និងរងទុក្ខវេទនានៅអណ្តូងរ៉ែនោះ ។
ប្រែសម្រួល៖ គីរី
