Trump នៅតែជាមេដឹកនាំសំខាន់ ខណៈសាធារណរដ្ឋ កំពុងគិតពីអ្នកស្នងតំណែង
ឡាស សហរដ្ឋអាមេរិក ៖ ថ្ងៃទី៩ ខែកញ្ញា តាមការចេញផ្សាយរបស់ Reuters គណបក្សសាធារណរដ្ឋអាមេរិកកំពុងប្រមូលផ្តុំគ្នានៅទីក្រុងដាឡាស ក្នុងសប្តាហ៍នេះ ដើម្បីអបអរសាទរប្រធានាធិបតី Donald Trump និងប្រមូលការគាំទ្រមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ទោះជាយ៉ាងណា ប្រសិនបើគណបក្សសាធារណរដ្ឋ ទទួលលទ្ធផលមិនល្អក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា វាអាចជំរុញឱ្យមានការពិភាក្សា កាន់តែខ្លាំងឡើងអំពីអ្នកដែលនឹងបន្តដឹកនាំគណបក្ស និងទិសដៅរបស់ចលនា «Make America Great Again» (MAGA) បន្ទាប់ពី Trump ចាកចេញពីតំណែង។ ក្នុងចំណោមឥស្សរជន ដែលត្រូវបានចាប់អារម្មណ៍ជាងគេក្នុងការពិភាក្សាអំពីអនាគតនេះ គឺអនុប្រធានាធិបតី JD Vance។ សុន្ទរកថាគន្លឹះ របស់លោកនៅថ្ងៃព្រហស្បតិ៍ ត្រូវបានគេចាត់ទុកថាអាចជាការបង្ហាញសមត្ថភាពដំបូង សម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៨ និងអាចបង្ហាញពីទស្សនៈរបស់លោក ចំពោះការដឹកនាំគណបក្សដែលត្រូវបាន Trump ផ្លាស់ប្តូរយ៉ាងខ្លាំង។ ដោយសាររដ្ឋធម្មនុញ្ញអាមេរិករារាំង Trump មិនឱ្យឈរឈ្មោះសម្រាប់អាណត្តិទី៣ សមាជិកគណបក្សសាធារណរដ្ឋដែល Reuters បានសម្ភាសន៍ បាននិយាយថា សំណួរសំខាន់គឺថា តើគោលនយោបាយ និងទស្សនៈរបស់ Trumpism មួយណាខ្លះគួរត្រូវបានបន្ត ។ ភាពខុសគ្នាកំពុងលេចឡើងជុំវិញបញ្ហាពន្ធគយ ការធ្វើអន្តរាគមន៍នៅក្រៅប្រទេស … Continue reading Trump នៅតែជាមេដឹកនាំសំខាន់ ខណៈសាធារណរដ្ឋ កំពុងគិតពីអ្នកស្នងតំណែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed