ថ្នាក់ដឹកនាំកំពូលវៀតណាម លោក តូ ឡឹម ទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់បារាំង នៅទីក្រុងប៉ារីស

ប៉ារីស៖ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅប៉ារីស) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រគល់ជូននូវគ្រឿងឥស្សរិយយស Grand Cross of the Legion of Honor (គ្រឿងឥស្សរិយយសលីស្យុងដូណើរ ថ្នាក់មហាស៊េរីវឌ្ឍន៍) ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋបារាំង នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VN Express។ ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់រដ្ឋ នៅវិមាន Invalides និងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំទាំងពីរ នៅរាជធានីប៉ារីស។ គ្រឿងឥស្សរិយយស Legion of Honor ត្រូវបានបង្កើតឡើងដោយអធិរាជ ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte) កាលពីឆ្នាំ១៨០២ ដើម្បីបំពាក់ជូនបុគ្គល និងថ្នាក់ដឹកនាំដែលមានស្នាដៃ និងការបម្រើជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងលេចធ្លោ។ … Continue reading ថ្នាក់ដឹកនាំកំពូលវៀតណាម លោក តូ ឡឹម ទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់បារាំង នៅទីក្រុងប៉ារីស