ការកាន់កាប់កោះ Perim របស់ហ៊ូធី បង្កការព្រួយបារម្ភ ពីការប្រឈមមុខជាមួយអាមេរិក

សហរដ្ឋអាមេរិក៖ ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានកាន់កាប់កោះ Perim នៅច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃទី១១ ខែកញ្ញា ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការដឹកជញ្ជូនរវាងសមុទ្រក្រហម និងឈូងសមុទ្រ Aden។លោក Morgan Murphy អតីតមន្ត្រីមន្ទីរបញ្ចកោណ និង អតីតកងទ័ពជើងទឹកអាមេរិក បានព្រមានថា ការកាន់កាប់កោះនេះ អាចធ្វើឱ្យកងកម្លាំងហ៊ូធី ស្ថិតក្នុងអ្វីដែលយោធាហៅថា «Kill Box» ដែលមានន័យថា តំបន់ងាយរងការវាយប្រហារពីកម្លាំងយោធា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Fox News នៅថ្ងៃទៅ១៤ ខែកញ្ញា ឆ្នាំ២០២៦ ។ លោក Murphy បានចាត់ទុកកោះ Perim ថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារទីតាំងស្ថិតនៅចំកណ្តាលច្រក Bab el-Mandeb ដែលមានទទឹងប្រមាណ ១៨ម៉ាយ និងអាចមានឥទ្ធិពលលើចរាចរណ៍នាវាចរណ៍អន្តរជាតិ។ កោះនេះក៏មានផ្លូវរត់យន្តហោះប្រវែងប្រមាណ ១,៨៥០ម៉ែត្រ និងសំណង់យោធាមួយចំនួន។ ការវិវត្តនេះកើតឡើង ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងក្រុមហ៊ូធីនៅតែបន្ត។ ប្រភពបានឱ្យដឹងថា ព្រះអង្គម្ចាស់ Mohammed bin … Continue reading ការកាន់កាប់កោះ Perim របស់ហ៊ូធី បង្កការព្រួយបារម្ភ ពីការប្រឈមមុខជាមួយអាមេរិក