ទីក្រុងប៉េកាំង៖ អ្នកស្រាវជ្រាវយោធាចិន បានស្នើគម្រោងអភិវឌ្ឍរថក្រោះចម្បាំងប្រភេទថ្មីដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered main battle tank) ដែលបំពាក់នូវកាណុងអេឡិចត្រូម៉ាញេទិក (Electromagnetic Railgun) អាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់ South China Morning Post ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រព័ន្ធសព្វាវុធដ៏ទំនើបដែលប្រៀបដូចជានៅក្នុងរឿងវិទ្យាសាស្ត្រប្រឌិតនេះ អាចនឹងលេចចេញជារូបរាងនៅលើសមរភូមិនៅក្រោយឆ្នាំ ២០៤៥។ មហិច្ឆតានៃរថក្រោះទំនើប យោងតាមឯកសារស្រាវជ្រាវដែលចេញផ្សាយក្នុងទស្សនាវដ្តី Acta Armamentarii គម្រោងនេះមានគោលដៅបង្កើតរថក្រោះទម្ងន់ ៦០ តោន ដែលប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMR) កម្រិត ១០ មេហ្គាវ៉ាត់ (MW) និងបំពាក់កាណុង Railgun កម្លាំង ៥០ មេហ្គាហ្ស៊ូល (MJ)។ កាណុងនេះអាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនប្រមាណ ៣,៥ គីឡូម៉ែត្រក្នុងមួយវិនាទី។ ផែនការអភិវឌ្ឍជា ៣ ដំណាក់កាល ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Inner Mongolia First Machinery … Continue reading ចិន សិក្សាគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់កាណុង Railgun បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed