ព្រះមហាក្សត្រម៉ាឡេស៊ី រាជានុញ្ញាតឱ្យឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី Najib Razak នៅក្នុងផ្ទះ សម្រាប់ទោស ដែលនៅសេសសល់

បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា នៅថ្ងៃសុក្រ ព្រះមហាក្សត្រម៉ាឡេស៊ី បានរាជានុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ អាចអនុវត្តទោសដែលនៅសល់ក្រោមលក្ខខណ្ឌឃុំខ្លួននៅក្នុងផ្ទះ ។ ការសម្រេចចិត្តនេះធ្វើឡើងរយៈពេល ៤ ឆ្នាំបន្ទាប់ពីលោក Najib Razak ត្រូវបានកាត់ទោសថា មានកំហុសក្នុងករណីពាក់ព័ន្ធនឹងរឿង អាស្រូវហិរញ្ញវត្ថុដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Najib ដែលជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ត្រូវបានរកឃើញថាមានកំហុសពីបទពុករលួយទាក់ទងនឹងការកិបកេងប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋឈ្មោះ 1Malaysia Development Berhad (1MDB) ដែលលោកបានសហស្ថាបនា នៅពេលកាន់អំណាច។ យ៉ាងណាក៏ដោយ លោកតែងតែបដិសេធជានិច្ចថា ខ្លួនមិនបានប្រព្រឹត្តកំហុស អ្វីឡើយ។ នាយកដ្ឋានផ្នែកច្បាប់របស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ព្រះមហាក្សត្រ Sultan Ibrahim បានយល់ព្រមផ្តល់ការលើកលែងទោស ដោយមានលក្ខខណ្ឌដល់លោក Najib Razak ដោយអនុញ្ញាតឱ្យគាត់អនុវត្តទោស ដែលនៅសល់ក្រោមលក្ខខណ្ឌឃុំខ្លួននៅក្នុងផ្ទះ រហូតដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ … Continue reading ព្រះមហាក្សត្រម៉ាឡេស៊ី រាជានុញ្ញាតឱ្យឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី Najib Razak នៅក្នុងផ្ទះ សម្រាប់ទោស ដែលនៅសេសសល់