បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោករំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយប្រទេសអ៊ីរ៉ង់នៅសប្តាហ៍នេះ ដោយលោកបានអះអាងជាថ្មីថា ទីក្រុងតេអេរ៉ង់ពិតជាចង់ «ឈានដល់កិច្ចព្រមព្រៀង» យ៉ាងខ្លាំង។ ទោះជាយ៉ាងណា មន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ បានចាត់ទុកការលើកឡើង របស់លោក ត្រាំ ថាជាការប៉ុនប៉ងដើម្បីរៀបចំ ឬជះឥទ្ធិពលលើទីផ្សារប្រេង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទជាមួយសារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកបានបដិសេធសំណើស្ដីពីសន្តិភាពចុងក្រោយរបស់អ៊ីរ៉ង់ ដោយចាត់ទុកថា វាជាសំណើដែលមិនអាចទទួលយកបាន ។ ទីក្រុងតេអេរ៉ង់បានស្នើឱ្យបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ជាថ្នូរនឹងការដកការបិទខ្ទប់ផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិក និងការបន្តការចរចាលើបញ្ហានុយក្លេអ៊ែរឡើងវិញ។ លោក ត្រាំ បានប្រាប់ Axios ថា៖ «ខ្ញុំរំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់។ ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែវាមិនមែនជាកិច្ចព្រមព្រៀងដែលខ្ញុំចង់បាននោះទេ។ វាជាអ្វីដែលយើងប្រហែលជាអាចយល់ព្រមបានកាលពីមួយឆ្នាំមុន។ ពួកគេបានវាយតម្លៃស្ថានភាពខុស ហើយដើរតួហួសពីដែនកំណត់របស់ខ្លួន»។ លោកក៏បានបញ្ជាក់ផងដែរថា ការបើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ … Continue reading លោក ត្រាំ បង្ហើបពី «ការចរចាបន្ថែម» ជាមួយអ៊ីរ៉ង់ ប៉ុន្តែមន្រ្តីក្រុងតេអេរ៉ង់ថា លោក ត្រាំ ប៉ុនប៉ងដើម្បីរៀបចំ ឬធ្វើឱ្យជះឥទ្ធិពលលើទីផ្សារប្រេង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed