ចិន និងអាមេរិក យល់ព្រមបញ្ចុះពន្ធលើទំនិញទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ រួមមានផលិតផលកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៨ ខែកញ្ញា ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលទៅវិញទៅមក ដែលមានទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ទៅលើផលិតផលជាច្រើនប្រភេទ ចាប់តាំងពីពោតរហូតដល់គ្រឿងសម្អាងរបស់អាមេរិក និងពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះរហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ ​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន ប្រទេសទាំងពីរបានស្នើដាក់ទំនិញដែលមិនមានភាពរសើប ក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លាររៀងៗខ្លួន ដើម្បីទទួលបានការអនុគ្រោះពន្ធបន្ថែម។ លោកបានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក នេះគឺជា “ការបើកច្រកទីផ្សារកាន់តែប្រសើរឡើង” សម្រាប់ប្រមាណ ៣០% នៃការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន។ ​ការកាត់បន្ថយពន្ធទៅវិញទៅមក រួមជាមួយនឹងការពន្យារពេលនៃការផ្អាកជម្លោះពាណិជ្ជកម្ម គឺជាលទ្ធផលដ៏សំខាន់មួយចេញពីកិច្ចប្រជុំកំពូលលើកទីពីរក្នុងឆ្នាំនេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ​យោងតាមបញ្ជីមួយក្នុងចំណោមបញ្ជីទាំងពីរដែលចេញពីសេតវិមានបានបង្ហាញថា ចិននឹងកាត់បន្ថយពន្ធលើ ផលិតផលកសិកម្មអាមេរិកជាច្រើនដូចជា ពោត ស្រូវសាលី សាច់ ផលិតផលទឹកដោះគោ ប្រេងរុក្ខជាតិ និងចំណីសត្វ ប៉ុន្តែ … Continue reading ចិន និងអាមេរិក យល់ព្រមបញ្ចុះពន្ធលើទំនិញទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ រួមមានផលិតផលកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ