ធនាគារ AIIB មានផែនការបង្កើនហិរញ្ញប្បទានទ្វេដងត្រឹមឆ្នាំ២០៣០ តើអាចបំពេញគម្លាតហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីបានដែរឬទេ?

បរទេស៖ ស្ថាប័នផ្តល់កម្ចីពហុភាគីមួយនេះ មានផែនការបញ្ចេញការវិនិយោគបន្ថែមទៀតទៅលើគម្រោងនានា ដែលគ្របដណ្តប់លើភាពធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការតភ្ជាប់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានផែនការបង្កើនទំហំហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនទ្វេដង ពោលគឺរហូតដល់ប្រមាណ ២០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ស្របពេលដែលស្ថាប័នផ្តល់កម្ចីពហុភាគីដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងមួយនេះ ឈានចូលដល់ទសវត្សរ៍ទីពីររបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ប្រធានធនាគារពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០៣៦ ដែលចេញផ្សាយដោយ South China Morning Post។ ​នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១១ របស់ធនាគារ នាទីក្រុងដូហា (Doha) ប្រទេសកាតា លោកស្រី ជូ ជាយី (Zou Jiayi) ប្រធានធនាគារ AIIB បានមានប្រសាសន៍ថា បណ្តាប្រទេសសមាជិកបានបង្ហាញពីតម្រូវការ “ដែលស្របគ្នាយ៉ាងខ្លាំង” សម្រាប់ការទទួលបានមូលនិធិគម្រោងបន្ថែមទៀត។ ​លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយថា៖ “ពួកគេត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងហិរញ្ញប្បទានបន្ថែមទៀតដើម្បីកសាងវា”។ លោកស្រីបានបន្ថែមថា លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសសមាជិកប្រមាណ ៣០ប្រទេស ចាប់តាំងពីលោកស្រីបានចូលកាន់តំណែង។ ​លោកស្រី ជូ ជាយី ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានមានប្រសាសន៍ថា បណ្តាប្រទេសសមាជិកកាន់តែចាត់ទុកហេដ្ឋារចនាសម្ព័ន្ធទំនើបថាជា “កម្លាំងនៃការផ្លាស់ប្តូរ” ដែលអាចពង្រឹងសេដ្ឋកិច្ចរបស់ពួកគេក្នុងរយៈពេលវែង ជាជាងគ្រាន់តែចាត់ទុកថាជាទ្រព្យសកម្មរូបវន្តធម្មតា។ … Continue reading ធនាគារ AIIB មានផែនការបង្កើនហិរញ្ញប្បទានទ្វេដងត្រឹមឆ្នាំ២០៣០ តើអាចបំពេញគម្លាតហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីបានដែរឬទេ?