ប៉េកាំង ៖ លោក វ៉ាង យី ដែលជាអ្នកការទូតជាន់ខ្ពស់ របស់ប្រទេសចិន បានឧ្យដឹងថា សម្រាប់ប្រទេសជប៉ុន កិច្ចការបន្ទាន់ គឺត្រូវកែតម្រូវពាក្យសម្តី និងសកម្មភាពខុសឆ្គង របស់ថ្នាក់ដឹកនាំខ្លួនពាក់ព័ន្ធ នឹងបញ្ហាកោះតៃវ៉ាន់ឱ្យបានឆាប់បំផុត។ លោក វ៉ាង យី ដែលជានាយកការិយាល័យនៃគណៈកម្មការកិច្ចការបរទេស របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងបែបនេះនៅពេលជួបជាមួយលោក Takeshi Iwaya ប្រធានសមាគមជប៉ុន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (JAPIT) នៅទីក្រុងប៉េកាំង ។ លោកបានលើកឡើងថា សមាគម JAPIT បានប្តេជ្ញាចិត្ត ចំពោះបុព្វហេតុ នៃមិត្តភាពរវាងចិន និងជប៉ុន ចាប់តាំងពីការបង្កើតសមាគមនេះមក។ ជាពិសេស នៅពេលដែលទំនាក់ទំនងរវាងចិន និងជប៉ុន ជួបប្រទះបញ្ហាប្រឈម និងការខូចខាត សមាគមនេះនៅតែរក្សាជំហរមិត្តភាព ចំពោះប្រទេសចិន និងការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី។ ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃការចាប់ផ្តើមសវនាការទីក្រុងតូក្យូ លោក វ៉ាង យី បានលេីកឡេីងថា ប្រទេសជប៉ុន កំពុងប្រឈមមុខនឹងការសាកល្បងនៃប្រវត្តិសាស្ត្រម្តងទៀត។ … Continue reading លោក វ៉ាង យី ជំរុញឱ្យជប៉ុន កែតម្រូវពាក្យសម្តី និងសកម្មភាពខុសឆ្គង របស់ថ្នាក់ដឹកនាំខ្លួន ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed