រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងស្ថានភាព គ្រោះអាសន្ន ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់
បរទេស៖ អភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានប្រកាសដាក់រដ្ឋតិចសាស់ ក្នុងស្ថានភាពគ្រោះអាសន្នរយៈពេល ៣០ ថ្ងៃ ដើម្បីអនុវត្តវិធានការបន្ទាន់ នានាក្នុងការគ្រប់គ្រងតម្លៃប្រេងសាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា បទបញ្ជារដ្ឋបាលដែលប្រកាសដោយលោកអភិបាលរដ្ឋលោក Greg Abbott កាលពីថ្ងៃទី ២៨ ខែកញ្ញា នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរដ្ឋតិចសាស់បន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការដឹកជញ្ជូនពាណិជ្ជកម្ម បង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈ ។ ស្ថានភាពគ្រោះអាសន្នទូទាំងរដ្ឋនេះនឹងមានសុពលភាពរយៈពេល ៣០ ថ្ងៃ ហើយអាចនឹងត្រូវបានពន្យារពេល បន្តទៀតដោយគ្មានកំណត់។ រដ្ឋតិចសាស់ក៏បានពង្រីកការអនុញ្ញាត ឱ្យប្រើប្រាស់ “ប្រេងម៉ាស៊ូតលាយពណ៌” (dye diesel) នៅលើផ្លូវថ្នល់ក្នុងរដ្ឋ បង្កើនកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា សម្រាប់យានយន្តដែលដឹកប្រេងឥន្ធនៈ ផលិតផលកសិកម្ម និងឈើ ព្រមទាំងផ្អាកការអនុវត្តបទប្បញ្ញត្តិ ស្តីពីប្រេងម៉ាស៊ូតដែលមានការបញ្ចេញឧស្ម័នទាប ក្នុងកម្រិតដែលអនុញ្ញាតដោយទីភ្នាក់ងារ ការពារបរិស្ថានសហរដ្ឋអាមេរិក (EPA)។ លោក Abbott ក៏បានស្នើឱ្យ EPA លើកលែងការតម្រូវ របស់សហព័ន្ធលើការប្រើប្រាស់ប្រេងម៉ាស៊ូត ដែលមានកម្រិតស្ពាន់ធ័រទាបបំផុត … Continue reading រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងស្ថានភាព គ្រោះអាសន្ន ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed