បរទេស៖ បណ្តាប្រទេសផលិតប្រេង នៅតំបន់ឈូងសមុទ្រ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក កំពុងសម្រុកដឹកជញ្ជូន ប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងរលូន ដោយហាក់មិនខ្វល់ពីវត្តមាន របស់អ៊ីរ៉ង់ឡើយ។ យោងតាមក្រុមហ៊ុន តាមដានទិន្នន័យនាវាចរណ៍ Kpler បានឱ្យដឹងថា លំហូរប្រេង និងផលិតផលប្រេង ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានចំនួនជាមធ្យម ១៣,១ លានធុងក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។ តួលេខនេះស្មើនឹងជិត ៨០% នៃចំនួន ១៧,១ លានធុង ដែលធ្លាប់បានដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ថ្ងៃ មុនពេលសង្គ្រាមផ្ទុះឡើង នេហបើតាមការចេញផ្សាយពី CNN ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ យោងតាមធនាគារ JPMorgan បានបង្ហាញថា ទិន្នន័យសរុបនៃលំហូរប្រេងឆៅនៅមជ្ឈិមបូព៌ា (ទាំងការឆ្លងកាត់ និងវាងច្រកសមុទ្រ Hormuz) គឺកាន់តែគួរឱ្យកត់សម្គាល់ ដោយបានវិលត្រឡប់ទៅដល់កម្រិត ៩៨% នៃបរិមាណមុនសង្គ្រាមទៅហើយ។ លោក Matt Smith នាយកផ្នែកស្រាវជ្រាវទំនិញនៅ Kpler បានបញ្ជាក់ថា “ដោយសារទំហំនៃការដឹកជញ្ជូនដ៏ច្រើនឆ្លងកាត់ច្រកសមុទ្រនេះ វាបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួននៅលើច្រកនេះហើយ។” … Continue reading អ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈអាមេរិកត្រូវចំណាយកម្លាំងទ័ពខ្ពស់ដើម្បីការពារលំហូរប្រេង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed