សកម្មភាពរោងចក្រនៅចិន ស្ទុះងើបឡើងវិញក្នុងខែកញ្ញា ស្របពេលមានកំណើន តម្រូវការលើវិស័យ AI

ទីក្រុងប៉េកាំង ៖ សកម្មភាពរោងចក្ររបស់ប្រទេសចិនបានវិលត្រឡប់មករកកំណើនវិញនៅក្នុងខែកញ្ញា នេះបើយោងតាមការស្ទង់មតិផ្លូវការនៅថ្ងៃពុធនេះ។ កំណើននេះកើតឡើងដោយសារការធូរស្រាលនៃបញ្ហាអាកាសធាតុ ដែលបានអនុញ្ញាតឱ្យរោងចក្រនានា បន្តប្រតិបត្តិការឡើងវិញ រួមផ្សំជាមួយនឹងកំណើននៃតម្រូវ ការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សកល ដែលបានជួយគាំទ្រដល់វិស័យឧស្សាហកម្មយ៉ាងខ្លាំង នេះបើតាមការផ្សាយពី Reuters ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្នែកផលិតកម្មផ្លូវការ បានកើនឡើងដល់ ៥០,១ ធៀបនឹង ៤៩,៨ ក្នុងខែសីហា ដែលជាការបញ្ចប់ការធ្លាក់ចុះពីរខែជាប់គ្នា។ តួលេខនេះស្របទៅនឹងការព្យាករណ៍របស់អ្នកជំនាញក្នុងការស្ទង់មតិរបស់ភ្នាក់ងារសារព័ត៌មាន Reuters។ (ពិន្ទុចាប់ពី ៥០ ឡើងទៅ បង្ហាញពីកំណើន ខណៈក្រោម ៥០ បង្ហាញពីការធ្លាក់ចុះ)។ ទិន្នន័យលម្អិតបានបង្ហាញថា សន្ទស្សន៍រង សម្រាប់ការបញ្ជាទិញថ្មីស្ថិតនៅកម្រិត ៥០,៥ ខណៈផ្នែកផលិតកម្មស្ថិត នៅកម្រិត ៥១,៧។ ស្របគ្នានេះដែរ ការស្ទង់មតិឯកជនដោយ RatingDog ក៏បានបង្ហាញពីលទ្ធផលប្រហាក់ប្រហែលគ្នា ដោយសន្ទស្សន៍ PMI ផ្នែកផលិតកម្មមានកម្រិត ៥២,១ ក្នុងខែកញ្ញា។ ចំណែកឯសន្ទស្សន៍ PMI … Continue reading សកម្មភាពរោងចក្រនៅចិន ស្ទុះងើបឡើងវិញក្នុងខែកញ្ញា ស្របពេលមានកំណើន តម្រូវការលើវិស័យ AI