ACU បញ្ជូនខ្លួន លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ទៅតុលាការ (Video)

ភ្នំពេញ ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា នៅព្រឹកថ្ងៃ១១ វិច្ឆិកានេះ អង្គភាពបានបញ្ជូនខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធីទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ការបញ្ជូនខ្លួនពួកគាត់ទៅតុលាការនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ លោក សយ ចន្ទវិចិត្របានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១១ វិច្ឆិកាថា “លោក មួង ឃីម និង អ៊ុត ធីត្រូវបានអង្គភាពបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកមិញ”។ លោកថា ក្នុងពេលនេះ ករណីនេះ កំពុងស្ថិតក្នុង ដំណាក់កាលអយ្យការ ។ ដូច្នេះលោកមិនទាន់អាច និយាយអ្វីច្រើនចំពោះការចាប់ឃាត់ខ្លួន ពួកគាត់នោះទេ ។ ទោះបីជា លោក សយ ចន្ទវិចិត្រមិនទាន់អាចបញ្ជាក់ ពីបទល្មើសក្នុងការចាប់ខ្លួនពួកគេ ប៉ុន្តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយច្បាប់បង្ហាញថា បុគ្គលទាំងនេះមានការជាប់ ពាក់ព័ន្ធជាមួយលោក លី សាម៉េត ហៅគ្រូមា, លោក … Continue reading ACU បញ្ជូនខ្លួន លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ទៅតុលាការ (Video)