លោក យង់ ពៅ ៖ ចលនាជាតិតស៊ូរបស់ សម រង្ស៊ី គ្មានឥទ្ធិពលមកលើកម្ពុជាទេ

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍ នយោបាយលោកបណ្ឌិត យង់ ពៅបានបង្ហាញការយល់ឃើញថា ចលនាថ្មីរបស់លោក សម រង្ស៊ីគ្មានឥទ្ធិពលអ្វីមកលើកម្ពុជានោះទេ ។ កាលពីថ្ងៃ៩ វិច្ឆិកា លោក សម រង្ស៊ី ប្រកាសការបង្កើត ចលនាជាតិតស៊ូ ។ ដោយចលនានេះ លោកអះអាងថា ដើម្បីការពារទឹកដីកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរ។ បើតាមលោក សម រង្ស៊ីចលនាថ្មីនេះ ក៏ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេសផងដែរ។ លោក យង់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ វិច្ឆិកាថា ចលនាថ្មីរបស់លោកសម រង្ស៊ី គ្មានឥទ្ធិពលដល់កម្ពុជាទេ ព្រោះកន្លងមកក្រុមលោក តែងតែបង្កើតចលនាអ្វីមួុយជាញឹកញាប់ កន្លងមកដូចជាចលនាប្រជាធិតេយ្យអ្វីជាដើមនោះ។ លោកថា បុគ្គលសម រង្ស៊ីតែងតែយកថ្ងៃសំខាន់ៗ បង្កើតជាព្រឹត្តិការណ៍ថ្មីរហូត ។ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏លោកសម រង្ស៊ី បានបង្កើតព្រឹត្តិការណ៍ ឲ្យពលរដ្ឋចាប់អារម្មណ៍លោកដែរ គឺពេលនោះលោកថា នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ប៉ុន្តែដល់ថ្ងៃថាមក គឺអត់ទៅវិញ។ លោក យង់ … Continue reading លោក យង់ ពៅ ៖ ចលនាជាតិតស៊ូរបស់ សម រង្ស៊ី គ្មានឥទ្ធិពលមកលើកម្ពុជាទេ