ក្រសួងវប្បធម៌ បកស្រាយ ចំពោះរូបភាព ដែលកំពុងផ្ទុះ ប្រតិកម្មរិះគន់
ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយ ចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គម យកមកផ្សព្វផ្សាយ និងផ្ទុះប្រតិកម្មរិះគន់។ យោងតាមសេចក្តីបញ្ជាក់ របស់ក្រសួងនាថ្ងៃ១២ ធ្នូនេះបានរៀបរាប់ពីរូបភាព កំពុងទទួលការរិះគន់នោះថា គឺជារូបភាពក្រៅឆាក នៃការថតភាពយន្ត របស់ផលិតករ មកពីចិនសហការជាមួយផលិតករ ក្នុងស្រុក ដែលកំពុងដំណើរការ ថតនៅតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់ ។ ពាក់ព័ន្ធករណីនេះ នាយកដ្ឋានភាពយន្តបញ្ជាក់ថា ផលិតកម្មរួម គ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋ បរិយាយពីបុរស ជនជាតិចិនម្នាក់ ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើន នៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប្រភពបន្តថា “រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយ … Continue reading ក្រសួងវប្បធម៌ បកស្រាយ ចំពោះរូបភាព ដែលកំពុងផ្ទុះ ប្រតិកម្មរិះគន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed