លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានពីលោកត្រាំ គឺការយោគយល់ផ្នែក ពាណិជ្ជកម្មខ្លាំងជាងមុន

ភ្នំពេញ ៖ លោកតាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា អ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នា ចង់បានពីរដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ គឺជាការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសទៅលើ វិស័យពាណិជ្ជកម្មតែម្តង ។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ថា បន្ទាប់ពីលោក ដូណាល់ ត្រាំឡើងកាន់តំណែងជា ប្រធានាធិបតីអាមេរិកជាលើកទី២នេះ គឺលោកបានផ្តោតលើប្រជាពលរដ្ឋ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អាមេរិកជាចម្បង អ្វីដែលជាការគិតគូរបស់លោកត្រាំនេះ ក៏មិនខុសពីសម្តេចបវរមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាដែរ គឺសុខទុក្ខពលរដ្ឋនិងប្រទេសជាតិជាកត្តាសំខាន់បំផុតរបស់សម្តេច។ លោកបន្តថា ដូច្នេះរាជរដ្ឋាភិបាល កម្ពុជាបានយល់ អំពីជម្រៅទឹកចិត្តរបស់លោកត្រាំ ដែលជាប្រធានាធិបតី អាមេរិកលើកទី៤៧ របស់អាមេរិក ចំពោះភក្តីស្នេហាជាតិ របស់ប្រធានាធិបតីអាមេរិករូបនេះ ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានទាញភ្ជាប់ពីករណីរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ជាមួយរដ្ឋបាលលោកដូណាល់ ត្រាំថា … Continue reading លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានពីលោកត្រាំ គឺការយោគយល់ផ្នែក ពាណិជ្ជកម្មខ្លាំងជាងមុន