សម្តេចព្រះមហាក្សត្រី កោតសរសើរលោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតធ្វើជាគំរូស្ត្រីវ័យក្មេង អប់រំក្មេងស្រី

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរ លោកជំទាវទី១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ និងជាប្រធានកិត្តិយស មូលនិធិគន្ធបុប្ផា ដែលបានធ្វើជាគំរូស្ត្រីវ័យក្មេង ដ៏ប៉ិនប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសម្រេច បានសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាបន្តបន្ទាប់ ។ យោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រី ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់ ពេលប៉ុន្មានថ្ងៃខាងមុខនេះ បានឲ្យដឹងថា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាឥស្សរជនវ័យក្មេងដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ និងបានរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេស បានអប់រំទូន្មានដល់ក្មេងស្រីៗនៅទូទាំងប្រទេស ឲ្យមានការយល់ដឹង … Continue reading សម្តេចព្រះមហាក្សត្រី កោតសរសើរលោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតធ្វើជាគំរូស្ត្រីវ័យក្មេង អប់រំក្មេងស្រី