ទូតបារាំង នឹងខិតខំចរចា លើការអនុគ្រោះពន្ធ រាល់ទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង

ភ្នំពេញ៖ លោក ហ្សាក់ ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសបារាំង ជាសមាជិកមួយ​ ក្នុងសហភាពអ៊ឺរ៉ុប ហើយកម្ពុជា គឺជាដៃគូមួយរបស់សហភាពអ៊ឺរ៉ុបដែរនោះ បារាំង នឹងខិតខំប្រឹងប្រែងចរចា លើការអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលអ៊ឺរ៉ុប បើកទូលាយចំពោះកម្ពុជា ក្នុងការនាំចូលទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ ។ ការលើកឡើង របស់លោកឯកអគ្គរដ្ឋទូតបារាំង ខាងលើនេះធ្វើឡើង ក្នុងវេទិកាសារព័ត៌មានស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណស្ថានទូតបារាំងផ្ទាល់ ។ ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង មានប្រហែលជា១,៥ពាន់លានអឺរ៉ូ ក្នុងនោះ៩០% គឺការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ។ បន្ថែមលើនេះ លោកទូត បានថ្លែងថា ប្រទេសបារាំង គឺជាប្រទេសទី១ នៅអឺរ៉ុប ដែលនាំចូលអង្កររបស់កម្ពុជា និងផលិតផលវាយនភណ្ឌ ហើយនិងព្យាយាមធ្វើយ៉ាងណា ធ្វើឱ្យមានពិពិតកម្ម នៃការនាំផលិតផលកម្ពុជា … Continue reading ទូតបារាំង នឹងខិតខំចរចា លើការអនុគ្រោះពន្ធ រាល់ទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង