កម្ពុជា ទទួលស្វាគមន៍អ្នកដំណើរ មកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ យ៉ាងអធិកអធម ក្នុងថ្ងៃបើកដំណើរការ និងសម្ពោធជើងហោះហើរដំបូង

កណ្តាល​៖ សមទ្ធិផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការហើយ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីទទ្ទឹងរង់ចាំអស់ ជាយូរមកហើយ ខណៈដែលថ្ងៃដំបូង នៃការសម្ពោធជើងហោះហើរដំបូង ជាមួយជើងហោះហើរទី១ ចុះចតមុនគេ របស់អាកាសចរណ៍ AIR CAMBODIA និងជើងទី២ របស់ក្រុមហ៊ុន SINGAPORE AIRLINE របស់សិង្ហបុរី ។ ក្នុងថ្ងៃដំបូងនៃការបើកដំណើរការហោះហើរ នៅអាកាសយានដ្ឋានថ្មីនេះ ត្រូវបានថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេស លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអភិបាលរាជធានី-ខេត្តទាំង៣ រួមមានខេត្តកណ្តាល ភ្នំពេញ និងតាកែវ ដែលជាប់ពាក់ព័ន្ធ បានអញ្ជើញមកទទួលស្វាគមន៍ ព្រមទាំងប្រគល់ ជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ តាមជើងហោះហើរទាំងពីរ ខាងលើផងដែរ ។ ក្នុងឱកាសបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ ឃើញថាទទួលបានការស្វាគមន៍ និងអបអរសាទរ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តួរយ៉ាងអ្នកដំណើរដែលបានឆ្លងកាត់ សុទ្ធតែលាន់មាត់សរសើរពីសមទ្ធិផលថ្មីនេះ ស្ទើរមិនដាច់ពីមាត់ ចំណែកពលរដ្ឋកម្ពុជា ក៏បានសម្តែងនូវមោទកភាព … Continue reading កម្ពុជា ទទួលស្វាគមន៍អ្នកដំណើរ មកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ យ៉ាងអធិកអធម ក្នុងថ្ងៃបើកដំណើរការ និងសម្ពោធជើងហោះហើរដំបូង