ករណីចាប់ឃាត់រថយន្តគ្មានមូលដ្ឋានច្បាស់លាស់នៅស្រុកជាំក្សាន្ត បង្កការរិះគន់ខ្លាំងពីមហាជន

ខេត្តព្រះវិហារ៖ នៅភូមិត្រពាំងធំ ឃុំជាំក្សាន្ត មានហេតុការណ៍មួយដែលបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសាធារណៈមតិ បានកើតឡើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធនឹងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវបានចោទប្រកាន់ថាប្រើអំណាចលើសលប់ ដើម្បីបង្កើតបទល្មើសលើប្រជាពលរដ្ឋស្លូតត្រង់។ យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិត្រពាំងធំ ឃុំជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៧ និង ៤៥ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានចុះប្រតិបត្តិការ ចាប់ឃាត់រថយន្តចំនួន ២ គ្រឿង (ម៉ាកគា និងហ៊ីយ៉ាន់ដាយ) ដោយអះអាងថាជារថយន្តពាក់ព័ន្ធបទល្មើសព្រៃឈើ ទោះបីជាមិនមានភស្តុតាងជាក់ស្តែងនៅពេលចាប់ឃាត់ក៏ដោយ។ ប្រជាពលរដ្ឋបន្តថា បន្ទាប់ពីចាប់ឃាត់រថយន្តទទេ អាជ្ញាធរបានបញ្ជាឲ្យកម្លាំងយាមការពារយ៉ាងតឹងរឹងពេញមួយយប់ មិនអនុញ្ញាតឲ្យចរាចរណ៍ឡើយ។ គួរឲ្យសង្ស័យបន្ថែម គឺនៅព្រឹកថ្ងៃទី១៤ ខែមីនា មានកម្មករត្រូវបាននាំមកលើកដាក់ឈើបង្គោលក្រាក់ប្រហែល ១៥០ ដើម លើរថយន្តទាំងនោះ មុននឹងដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។ សកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងសង្ស័យយ៉ាងខ្លាំងថា អាជ្ញាធរបាន “បង្កើតភស្តុតាង” ដើម្បីដាក់បន្ទុកលើម្ចាស់រថយន្ត និងអ្នកពាក់ព័ន្ធ ដែលមិនមានបទល្មើសជាក់ស្តែងនៅពេលដំបូង។ … Continue reading ករណីចាប់ឃាត់រថយន្តគ្មានមូលដ្ឋានច្បាស់លាស់នៅស្រុកជាំក្សាន្ត បង្កការរិះគន់ខ្លាំងពីមហាជន