សម្ដេចតេជោ ហ៊ុន សែន ៖ ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រ បានទទួលជោគជ័យហើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេច កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រជាទីគោរពសក្ការៈ បានទទួលជោគជ័យហើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ថា «ថ្វាយបង្គំ សម្តេច ព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទី គោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅ មន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនសូមទូល ប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រ ជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ»។ សម្ដេចតេជោ បន្ដថា «ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះ ព្រះករុណាព្រះអង្គ បានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោព្រះអង្គ»។ សម្ដេច … Continue reading សម្ដេចតេជោ ហ៊ុន សែន ៖ ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រ បានទទួលជោគជ័យហើយ