រាជរដ្ឋាភិបាល កំពុងបន្តតាមដានសកម្មភាពកងកម្លាំងថៃ ដណ្តើមកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់

ភ្នំពេញ ៖លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានា របស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា យោធាថៃបានពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ។ លោកថា ក្រោយដណ្តើមកាន់កាប់ពួកយោធាថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម ។ លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានារបស់កងកម្លាំងថៃ នៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ដោយខុសច្បាប់ តាមរយៈការប្រើកម្លាំងយោធា កាលពីអំឡុងខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ នៅលើទីតាំងទាំងនោះដែលជាការបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយមិនរំលងសកម្មភាពណាមួយឡើយ” ។ អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ ។ បើតាមលោក ប៉ែន បូណា … Continue reading រាជរដ្ឋាភិបាល កំពុងបន្តតាមដានសកម្មភាពកងកម្លាំងថៃ ដណ្តើមកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់