អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ករណីតុលាការ ចោទប្រកាន់អ្នកបើកម៉ូតូ បណ្តាលឱ្យអ្នក ជិះក្រោយស្លាប់
ភ្នំពេញ ៖ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ពីករណីតុលាការ បានចោទប្រកាន់ លើអ្នកបើកបរម៉ូតូបង្ក គ្រោះថ្នាក់បណ្តាលឱ្យអ្នកជិះក្រោយ ស្លាប់បាត់បង់ជីវិត ។ការពន្យល់នេះ ក្រោយឃើញមានការជជែក វែកញែកគ្នាច្រើន ជុំវិញករណីតុលាការចោទប្រកាន់ អ្នកបើកម៉ូតូបង្ក គ្រោះថ្នាក់បណ្តាល ឱ្យអ្នកជិះខាងក្រោយស្លាប់ នៅខេត្តព្រះវិហារ។ ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២១ មេសា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងអំពីទិដ្ឋភាពច្បាប់ខ្លះៗ ជុំវិញករណីនេះថា ការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬដោយមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិចរាចរណ៍តម្រូវ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លោកបន្តថា នៅក្នុងធាតុផ្សំនៃបទល្មើសនេះ, “អ្នកដទៃ” គឺសំដៅទៅលើគ្រប់បុគ្គលទាំងអស់ ក្រៅពីអ្នកបើកបរខ្លួនឯងផ្ទាល់ (ជនបង្ក) ដោយក្នុងនោះ រាប់ទាំងអ្នកដែលជិះជាមួយផង (អ្នករួមដំណើរក្នុងឡាន ឬអ្នកជិះពីក្រោយលើម៉ូតូ)។ ចំណុចសំខាន់ គឺត្រូវកំណត់ថា តើគ្រោះថ្នាក់បង្កឡើងដោយការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬការមិនគោរព វិធានចរាចរណ៍ ដោយអ្នកបើកបរ ដែរឬទេ ដូចជា បើកបរក្នុងស្ថានភាពស្រវឹង ឬ … Continue reading អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ករណីតុលាការ ចោទប្រកាន់អ្នកបើកម៉ូតូ បណ្តាលឱ្យអ្នក ជិះក្រោយស្លាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed