រដ្ឋមន្ដ្រីអប់រំ ៖ ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែង ដ៏សំខាន់សម្រាប់យុវជនកម្ពុជា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែង ដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ នាឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ទិវាភាសាចិន អន្តរជាតិ ឆ្នាំ២០២៦ និងបានលើកឡើងពីសារៈសំខាន់ នៃភាសាចិនដែលជាស្ពានយុទ្ធសាស្ត្រ ក្នុងការពង្រឹងមិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងបានលើកឡើង ពីវឌ្ឍនភាពនៃការអប់រំភាសាចិន ដែលបានរីកដុះដាលយ៉ាងខ្លាំង នៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ … Continue reading រដ្ឋមន្ដ្រីអប់រំ ៖ ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែង ដ៏សំខាន់សម្រាប់យុវជនកម្ពុជា