រាជរដ្ឋាភិបាល ចេញថ្លៃដឹកពលរដ្ឋ ទៅស្រុកកំណើត ថ្ងៃចូលឆ្នាំខ្មែរ ៣លានដុល្លារ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា៣លានដុល្លារ សម្រាប់ចេញថ្លៃធ្វើដំណើរឱ្យប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលជួយចេញថ្លៃ ធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ ក្នុងពេលចូលឆ្នាំថ្មី ។ លោកថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ដោយផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរកន្លងទៅនេះ។ អ្នកនាំពាក្យបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួនជិត១២ ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ។ ចំនួននេះ បានកើនឡើង ៣៩% ធៀបនឹងឆ្នាំកន្លងទៅ។ លោកបន្ថែមថា “ជាមធ្យម ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀល ឬ២៥ដុល្លារសម្រាប់ការធ្វើដំណើរទៅមកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ដូច្នេះ … Continue reading រាជរដ្ឋាភិបាល ចេញថ្លៃដឹកពលរដ្ឋ ទៅស្រុកកំណើត ថ្ងៃចូលឆ្នាំខ្មែរ ៣លានដុល្លារ