កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួម ពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន

ភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ដ្រ ២+២ លើកទីមួយ រវាង កម្ពុជា និងចិន ភាគីទាំងពីរ បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្ត នៃសភាពការណ៍តំបន់ និងអន្តរជាតិ។ នេះបើយោងតាមលទ្ធផល នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា។ កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្តេជ្ញា ចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួល ជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនា រួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែល បង្ហាញពីភាពធន់ … Continue reading កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួម ពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន