កម្ពុជា ចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានពីទឹកដីរបស់ចិន

ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានពីទឹកដីរបស់ចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ស្ដីពី លទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន។ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការរៀបចំប្រកបដោយ ជោគជ័យនូវកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ «២+២» កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវ មិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត ឱ្យបានពេញលេញនូវកុងសង់ស៊ីសជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកម្ពុជា និង … Continue reading កម្ពុជា ចាត់ទុកតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចបំបែកបានពីទឹកដីរបស់ចិន