អគ្គនាយកដ្ឋាន ក.ប.ប. ហាមឃាត់ការចូល ផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានហាមឃាត់ការចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ។ សេចក្តីជូនដំណឹងរបស់ប្រជែង ក.ប.ប. នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ការហាមឃាត់នេះ ក្រោយក.ប.ប. ចូលរួមជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត បានរកឃើញថា មានផលិតផលទំនិញស្ករស ច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមកវេចខ្ចប់ឡើងវិញ ប្តូរបាវមានស្លាកសញ្ញា ជាអក្សរវៀតណាម ក្នុងចេតនា នៃការបន្លំប្រភព ហើយសង្ស័យអាចមានការចែកចាយលក់ នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះ ដើម្បីអនុវត្តនីតិវិធីអង្កេតជាបន្ត អគ្គនាយកដ្ឋាន ក.ប.ប. ស្នើសុំពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ មិនត្រូវនាំចូល លក់ ចែកចាយ … Continue reading អគ្គនាយកដ្ឋាន ក.ប.ប. ហាមឃាត់ការចូល ផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ