រដ្ឋមន្ដ្រីអប់រំ ៖ កុមារតូចៗ ដែលទទួលបានការថែទាំ ទំនងជាបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដោយជោគជ័យ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កុមារតូចៗដែលទទួលបានការថែទាំ ហើយការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន ណារ៉ុន នាឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ (Advancing early years learning for a changing world) នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ វេទិកាពិភាក្សានេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេស Uzbekistan ប្រទេស Colombia និងប្រទេស Slovakia និងភ្ញៀវកិត្តិយសមួយចំនួនទៀតផងដែរ ។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រី្ត បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន … Continue reading រដ្ឋមន្ដ្រីអប់រំ ៖ កុមារតូចៗ ដែលទទួលបានការថែទាំ ទំនងជាបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដោយជោគជ័យ