សម្តេចតេជោ នឹងបើកកិច្ចប្រជុំ ជាមួយសម្ព័ន្ធគណបក្ស ទាំង២៩
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានកិច្ចជំនួបជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ ។ លោក ជា ធីរិទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា ជំនួប នៃគណបក្សសម្ព័ន្ធទាំង២៩គណបក្សនេះ នឹងប្រព្រឹត្តឡើង ក្រោមវត្តមានជាអធិបតី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកបន្តថា “នៅថ្ងៃទី២០ ឧសភា ស្អែកនេះ នឹងមានជំនួបគណបក្សនយោបាយ គឺជំនួបគណបក្សសម្ព័ន្ធភាពទាំង២៩គណបក្ស នៅវិមាន៧មករា ដូចរាល់ឆ្នាំដែរ ដែលតែងតែមានការជួប រវាងគណបក្សសម្ព័ន្ធទាំង២៩”។ អ្នកនាំពាក្យបន្ថែមថា ក្រោយបញ្ចប់ជំនួបបន្ទាប់ពីពិសារអាហារពេលថ្ងៃត្រង់រួច ក៏នឹងមានសន្និសីទរបស់តំណាងគណបក្សចំនួន៣ធ្វើសន្និសីទរួមគ្នាផងដែរ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាព … Continue reading សម្តេចតេជោ នឹងបើកកិច្ចប្រជុំ ជាមួយសម្ព័ន្ធគណបក្ស ទាំង២៩
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed