កម្ពុជា មិនបានហាមឃាត់ ជនបរទេស អាយុក្រោម៤០ឆ្នាំ ចូលកម្ពុជាឡើយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធថា កម្ពុជាមិនបានរឹតបន្តឹងហាមឃាត់ ជនបរទេស ដែលមានអាយុក្រោម៤០ឆ្នាំ ចូលកម្ពុជាឡើយ ។ ការលើកឡើងយ៉ាងនេះ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់មានការចុះផ្សាយព័ត៌មាន ជាភាសាចិន នៅលើបណ្តាញសង្គម We Chat បានផ្សាយក្រោមចំណងជើងថា “អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុង ជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោក ក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នា ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ ក្នុងខ្លឹមសារ នៃអត្ថបទសង្កត់ធ្ងន់ថា បុគ្គលអាយុ ក្រោម៤០ឆ្នាំទាំងអស់ នឹងត្រូវបដិសេធមិនឱ្យចូលប្រទេស មិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ។ ចំពោះការចោទប្រកាន់នេះ តាមរយៈសេចក្តីបំភ្លឺ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រានចោលទាំងស្រុង ហើយថានេះ គឺ ជាព័ត៌មានមិនពិត ព្រោះមន្ត្រី នគរបាលអន្តោប្រវេសន៍ មិនដែលទទួល បានគោលការណ៍ ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់មនុស្ស ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកប្រទេសកម្ពុជា នោះទេ ។ សេចក្តីបំភ្លឺបន្តថា … Continue reading កម្ពុជា មិនបានហាមឃាត់ ជនបរទេស អាយុក្រោម៤០ឆ្នាំ ចូលកម្ពុជាឡើយ