រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាល និងស្នងការខេត្តមណ្ឌលគិរីថ្មី យកចិត្តទុកដាក់បោសសម្អាត Online Scams

មណ្ឌលគិរី ៖ ក្នុងពិធីប្រកាស លោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់ នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។  បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។  ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាល រាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  ពីវេទិកាអធិបតីនោះដែរ … Continue reading រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាល និងស្នងការខេត្តមណ្ឌលគិរីថ្មី យកចិត្តទុកដាក់បោសសម្អាត Online Scams