បណ្តាស្ថានទូតនៅកម្ពុជា ស្វាគមន៍ការលើកលែងទោស លោក កឹម សុខា
ភ្នំពេញ ៖ បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា ស្វាគមន៍ចំពោះការលើកលែងទោស លោក កឹម សុខា ហើយថា នេះគឺជាសញ្ញាវិជ្ជមានដ៏ល្អមួយ ។ ស្ថានទូតទាំងនោះរួមមាន ៖ អាមេរិក បារាំង ជប៉ុន សហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ។ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានអះអាងថា ការលើកលែងទោសលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីលើកលែងទោស លោក កឹម សុខា បានបង្ហោះផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា សហរដ្ឋអាមេរិកស្វាគមន៍ពីដំណឹងនៃការលើកលែងទោស លោក កឹម សុខា។ ការលើកលែងទោសលោក គឺជាការវិវឌ្ឍវិជ្ជមានមួយ ។ សម្រាប់សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានឱ្យដឹងដែរ ប្រទេសបារាំងគោរព ចំពោះការផ្តល់ការលើកលែងទោសមួយ ផ្នែកជូនដល់លោក កឹម សុខា ។ ប្រទេសបារាំងក៏រំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនីតិរដ្ឋ និងពហុបក្សប្រជាធិបតេយ្យ ទាំងនៅក្នុងប្រទេសកម្ពុជា … Continue reading បណ្តាស្ថានទូតនៅកម្ពុជា ស្វាគមន៍ការលើកលែងទោស លោក កឹម សុខា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed