សម្តេចតេជោ ចាប់អារម្មណ៍អត្ថបទអ្នកជំនាញថៃ ដែលវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា សម្តេចពេញចិត្តជាខ្លាំងចំពោះអត្ថបទរបស់ជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជាដែលបានវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃមិនសូវអានសៀវភៅ ។ ការមានប្រសាសន៍របស់សម្តេចតេជោនេះ បន្ទាប់ពីលោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជាបានចេញផ្សាយអត្ថបទ ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ។ នៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។ ចំពោះអត្ថបទនេះ សម្តេចតេជោបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា សម្តេចមានការចាប់អារម្មណ៍ទៅលើអត្ថបទនេះ ។ សម្តេចតេជោមានប្រសាសន៍ទៀតថា សម្តេចមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេ ទៅលើអត្ថបទរបស់លោកសាស្ត្រាចារ្យ Akaraphong Khamkhun ទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វី ដែលលោកសាស្ត្រាចារ្យបានសរសេររៀបរាប់។ ដោយសម្តេចតេជោ បានចូលរួមចែករំលែកនូវអត្ថបទនេះ ដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា-ថៃ បានជ្រាបបន្ថែម។ ខ្លឹមសារអត្ថបទទាំងស្រុងរបស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំអនុលោម តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ … Continue reading សម្តេចតេជោ ចាប់អារម្មណ៍អត្ថបទអ្នកជំនាញថៃ ដែលវិភាគថា ថៃគ្រប់គ្រងហ្គេម UNCLOS និងជាសង្គមស្រមើស្រមៃ