សម្តេចតេជោ ឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិ អ្នកនាំទំនិញថៃ ចូលប្រទេសដោយខុសច្បាប់ និងឱ្យទៅធ្វើពលកម្ម ជីកត្រង់សេឱ្យធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិចំពោះជនទាំងឡាយណា ដែលនាំចូលទំនិញថៃ មកក្នុងប្រទេសដោយខុសច្បាប់ ដោយឱ្យទៅធ្វើពលកម្ម តាមរយៈជីកលេណដ្ឋានឱ្យធ្ងន់ធ្ងរ ។ ការថ្លែងរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទីខាងលើនេះ ធ្វើឡើងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក ចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ចំពោះការបិទ ឬបើកព្រំដែន គឺជាការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំប្រទេសថៃ ហើយកម្ពុជា ក៏មានសិទ្ធិក្នុងការឆ្លើយតបទៅវិញ ដោយមិនខ្វល់ថាចង់បិទរយៈពេល១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ដោយ ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ការដោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាព្រំដែន ទើបជាការដោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ឱ្យទាំងសងខាង និងបង្កើតបាននូវជំនឿទុកចិត្ត ដោយយើងមិនអាចរស់នៅជិតខាងគ្នា ធ្វើជាសត្រូវជាមួយគ្នា អស់មួយជីវិតនោះទេ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “តែខ្ញុំសូមប្រដៅ អាអ្នកនាំទំនិញ ខាងនោះគេថា រត់ពន្ធទំនិញពីនោះមក … Continue reading សម្តេចតេជោ ឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិ អ្នកនាំទំនិញថៃ ចូលប្រទេសដោយខុសច្បាប់ និងឱ្យទៅធ្វើពលកម្ម ជីកត្រង់សេឱ្យធ្ងន់ធ្ងរ