រដ្ឋមន្ត្រីក្រសួងអប់រំ ៖ និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីពអនាគត របស់សិស្សទេ
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់សិស្សថ្នាក់ទី១២ ថា និទ្ទេសមិនកំណត់វាសនា ឬជោគជ័យ ក្នុងអាជីពអនាគតរបស់ក្មួយៗទេ សំខាន់បំផុត គឺត្រូវបន្តយកចិត្តទុកដាក់សិក្សានៅកម្រិតបន្តបន្ទាប់ទៀត។ ការលើកទឹកចិត្តរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាមជីកង ក៏ដូចជា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ចំពោះកិច្ចសហការដ៏ល្អក្នុងការជំរុញឱ្យវិទ្យាល័យមួយនេះកាន់តែរីកចម្រើន និងទទួលបានលទ្ធផលសិក្សាល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពនៃការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខរួចមក លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្មួយៗសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡងទាំងអស់ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវចេះសង្ខេបមេរៀន បន្តមើលមេរៀនឱ្យយល់ច្បាស់ទើបចងចាំបានយូរ បន្តអនុវត្តលំហាត់ឱ្យបានច្រើនដោយប្រើប្រាស់សៀវភៅជំនួយត្រៀមប្រឡងដែលផ្ដល់ជូននាឱកាសនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវបង្កើតទម្លាប់រៀនសូត្រច្បាស់លាស់ … Continue reading រដ្ឋមន្ត្រីក្រសួងអប់រំ ៖ និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីពអនាគត របស់សិស្សទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed