កម្ពុជា-វៀតណាម ដាក់ចេញទិសដៅ ការងាររួម ជំរុញនិងបង្កើនលំហូរភ្ញៀវទេសចរ ទៅវិញទៅមក និងពីប្រទេសទីបី

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍វៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នា​ ដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី ។ ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម ។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងនូវការអបអរសាទរ​ ចំពោះលោកស្រី Lam Thi Phoung Thanh ដែលត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ក្នុងជំនួបដ៏សំខាន់នេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងទស្សនៈស៊ីជម្រៅ … Continue reading កម្ពុជា-វៀតណាម ដាក់ចេញទិសដៅ ការងាររួម ជំរុញនិងបង្កើនលំហូរភ្ញៀវទេសចរ ទៅវិញទៅមក និងពីប្រទេសទីបី