រដ្ឋមន្ដ្រីអប់រំ ៖ ចំពោះបញ្ហាព្រំដែន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ

ព្រះវិហារ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ ។ ក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសា សម្រាប់ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស នៃខេត្តព្រះវិហារ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងការប្រែប្រួលនៃស្ថានភាពសន្តិសុខព្រំដែននាពេលកន្លងមកក៏ដោយ។ ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់ក្មួយៗសិស្សានុសិស្សគឺមិនត្រូវខកខានឡើយ ដូចនេះទើបក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីបន្តឱ្យសិស្សទទួលបានការសិក្សាទោះក្នុងកាលៈទេសៈណាក៏ដោយ សំដៅធានាឱ្យបាននូវសមធម៌ និងបរិយាបន្នអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល»។ បន្ថែមលើនេះ លោក ឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ … Continue reading រដ្ឋមន្ដ្រីអប់រំ ៖ ចំពោះបញ្ហាព្រំដែន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ