អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុត លើពិភពលោកឆ្នាំ២០២៦
ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ក្នុងចំណោមអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versaille ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិដ៏លេចធ្លោ ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប។ រាប់ចាប់តាំងពីឆ្នាំ២០១៥មក ជារៀងរាល់ឆ្នាំពានរង្វាន់ Prix Versailles មានការប្រកាសជ័យលាភី នៅស្នាក់ការអង្គការយូណេស្កូ ដើម្បីអបអរសាទរ គម្រោងដែលរួមបញ្ចូលគ្នា នូវឧត្តមភាពស្ថាបត្យកម្មជាមួយនឹងនវានុវត្តន៍ ភាពច្នៃប្រឌិត បេតិកភណ្ឌក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី និងឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។ ក្នុងការជ្រើសរើសប្រចាំឆ្នាំនេះ លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានកត់សម្គាល់ថា អាកាសយានដ្ឋានសម័យទំនើប «មិនអាចត្រូវបានពិពណ៌នាថា ជាទីកន្លែងសម្រាប់តែការផ្ទេរដំណើរ ទៅមកប៉ុណ្ណោះទៀតទេ» តែកំពុងក្លាយជា «និមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងសង្គម»។ ជ័យលាភីនៃការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ … Continue reading អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុត លើពិភពលោកឆ្នាំ២០២៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed