ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកដល់ពេលនេះ មន្ត្រីរាជការជាង ១៤ ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះ អ្នកវិជ្ជមាន ១១២ នាក់ ហើយបណ្តេញចេញពីក្របខ័ណ្ឌ ១០៩នាក់ និង ៣នាក់ កំពុងតាមដានបន្ត។ ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ « ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត » នៅសាលមហោស្រព កោះពេជ្រ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា «ជាការពិតណាស់ កន្លងទៅ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ដើម្បី ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងចាត់វិធានការចំពោះ អ្នកដែលពាក់ព័ន្ធ ត្រូវបានធ្វើជាប់ជាប្រចាំ ដោយក្នុងនោះ គិតតាំងពីឆ្នាំ២០២៤ មក … Continue reading មន្ត្រីរាជការជាង ១៤ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន អ្នកវិជ្ជមាន ១១២នាក់ បណ្តេញចេញពីក្របខ័ណ្ឌ ១០៩នាក់ និង ៣នាក់ កំពុងតាមដានបន្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed