លោក នេត សាវឿន ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងត្រូវប្តូរពាក្យ “វែកចក” ទៅ “សម្អាតចកចេញពីផ្ទៃបឹង”
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក នេត សាវឿន បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានគោលដៅស្របតាមប្រសាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត “ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរពីពាក្យ “វែកចក” ទៅជា “ការសម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ” ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» លោក នេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមកម្ពុជានឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលគ្រប់គ្នាប្រាថ្នាចង់បាន ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លៃរបស់សម្ដេចធិបតីដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរពីពាក្យថា “វែកចក” ទៅជា “ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ” ប្រែក្លាយសង្គមជាតិមួយទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកបន្ថែមថា ជាពិសេសកម្ពុជា គឺជាប្រទេសជាតិមួយដែលមានកម្លាំងចលករប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏រឹងមាំ មោះមុតខ្លាំងក្លាពីគ្រប់វិស័យ ប្រកបដោយឆន្ទៈស្មារតីខ្ពស់ និងការឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ។ លោកបញ្ជាក់ថា “ដូចសម្តេចធិបតី តែងតែមានប្រសាសន៍ថា បើចង់ឱ្យខ្លួនរីកចម្រើនជួយសង្គមជាតិ ជាបឋមត្រូវគិតគូរសម្អាតផ្ទះសម្បែង ឱ្យបានស្អាតបាតជាមុនសិន ទើបអាចមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិបាន ។ … Continue reading លោក នេត សាវឿន ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងត្រូវប្តូរពាក្យ “វែកចក” ទៅ “សម្អាតចកចេញពីផ្ទៃបឹង”
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed