សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីន

ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិត ប្រូតេអ៊ីនរបស់ជាតិ ។ ការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ សម្តេចធិបតី បានរំលឹកថា ការប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ជាងរៀងរាល់ឆ្នាំ ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតី ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រងថែរក្សា ការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ​ ។ … Continue reading សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីន