រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី ក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគរបស់បារាំង នឹងអញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោក នីកូឡា ហ្វ័ររីសៀ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្ម បរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែកក្កដា ។ ការបំពេញទស្សនកិច្ច ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិ និយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក ក្នុងក្របខ័ណ្ឌនៃការជម្រ ញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខ ណៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោក លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកាន់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះផងដែរ។ រដ្ឋមន្ត្រីបារាំង នឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន ៖ លោក អូន … Continue reading រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed