Feature

រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី ក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគរបស់បារាំង នឹងអញ្ជើញបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ២០២៦ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោក នីកូឡា ហ្វ័ររីសៀ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្ម បរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែកក្កដា ។

ការបំពេញទស្សនកិច្ច ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិ និយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក ក្នុងក្របខ័ណ្ឌនៃការជម្រ ញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខ ណៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោក លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកាន់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះផងដែរ។

រដ្ឋមន្ត្រីបារាំង នឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោកស្រីចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
រដ្ឋមន្រ្តីបារាំង ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចរឹងមាំបារាំងនៅកម្ពុជាផងដែរ ដែលមានប ណ្តាញក្រុមហ៊ុនយ៉ាងតិចចំនួន ២០០ ក្រុមហ៊ុន។
ជាមួយគ្នានេះ ក៏នឹងមានការរៀបចំសន្និសីទសារព័ត៌មានជាភាសាបារាំង និងភាសាខ្មែរ នៅស្ថានទូតបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ផងដែរ ៕

To Top