អ្នកភូមិសាស្រ្តនយោបាយ ៖ ថៃនឹងរងក្តីអាម៉ាស់ ជាលើកទី៣ លើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកភូមិសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេសថៃនឹងរងក្តីអាម៉ាស់ លើឆាកអន្តរជាតិ ជាលើកទី៣ ដែលបន្តរំលោភអធិបតេយ្យភាពកម្ពុជា ។ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ផែនទីអន្តរជាតិ និងអធិបតេយ្យភាពកម្ពុជា» លោកបណ្ឌិត យង់ ពៅ ថ្លែងថា បើថៃមិនព្រមដកថយ លើការប្រមាថច្បាប់អន្តរជាតិ ដែលនៅតែរំលោភបំពាន ចូលមកកាន់តែជ្រៅលើទឹកដីកម្ពុជា ពិតជាអាម៉ាស់ជាលើកទី៣ ជាក់ជាមិនខាន ព្រោះច្បាប់អន្តរជាតិនៅតែជាធរមាន និងនៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោក ។ ដូច្នេះថៃមិនអាចប្រមាថបាននោះទេ ។ លោកបញ្ជាក់ថា “ថៃបានបង្កើតអង្គហេតុថ្មី ឈ្លានពានអធិបតេយ្យកម្ពុជា គឺគាត់បានបង្កើតលេសសព្វបែបយ៉ាង ហើយការណ៍នេះ ថៃធ្លាប់រងក្តីអាម៉ាស់ តាំងពីឆ្នាំ៦២ ម្តងទៀតលើកទី២ ឆ្នាំ២០១៣ ដែលតុលាការយុត្តិធម៌អន្តរជាតិ ចេញសាលក្រមនៅឆ្នាំ៦២ និងបកស្រាយឡើងវិញ នៅតែបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ។ នេះជាការប្រមាថពីរដង ។ អ្នកវិភាគថៃ ក៏បានព្រមានដែរថា ថៃនឹងរងក្តីអាម៉ាស់ជាលើកទី៣” ។ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ សម្លឹងឃើញដែរថា … Continue reading អ្នកភូមិសាស្រ្តនយោបាយ ៖ ថៃនឹងរងក្តីអាម៉ាស់ ជាលើកទី៣ លើឆាកអន្តរជាតិ