សម្តេច ឃួន សុដារី ៖ រដ្ឋសភាធ្វើកំណែទម្រង់ និងទំនើបកម្ម ដើម្បីប្រសិទ្ធភាព ការងារបម្រើជាតិ
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី មានប្រសាសន៍ថា រដ្ឋសភាបានធ្វើកំណែទម្រង់និងទំនើបកម្ម ដើម្បីប្រសិទ្ធភាពការងារ បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេច ឃួន សុដារី បានបង្ហាញការពេញចិត្ត និងមោទនភាព ចំពោះលទ្ធផលល្អប្រសើរ កើតចេញពីការអនុវត្តកម្មវិធី កំណែទម្រង់យ៉ាង ស្វាហាប់របស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសម្រេចបានសមិទ្ធផលធំៗ ជាច្រើន ស្របតាមគោលនយោបាយកំណែ ទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចប្រធានរដ្ឋសភាបន្តថា ដំណើរការ នៃការធ្វើកំណែទម្រង់នៅរដ្ឋសភា មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការពិនិត្យសិក្សារកឫសគល់នៃបញ្ហា ដើម្បីស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ ។ យុទ្ធសាស្ត្រនេះ រួមបញ្ចូលទាំងទិដ្ឋភាពគតិយុត្តិ នីតិវិធី ផ្នត់គំនិត របៀបរបបការងារ សមត្ថភាព សម្ភារបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អលំហូរការងារ បង្កើនប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការវិភាគមុខងារ … Continue reading សម្តេច ឃួន សុដារី ៖ រដ្ឋសភាធ្វើកំណែទម្រង់ និងទំនើបកម្ម ដើម្បីប្រសិទ្ធភាព ការងារបម្រើជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed