សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា អ្នករាយការណ៍ពិសេស អ.ស.ប.បានតាមដានយ៉ាងយកចិត្តទុក ដាក់ចំពោះស្ថានភាពវិវត្តន៍ព្រំដែន រវាងកម្ពុជា-ថៃ ដោយលោកបានបង្ហាញការ ចាប់អារម្មណ៍ចង់ ចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ជនភៀសកម្ពុជាដែលរងការលំបាកដោយសង្គ្រាមឈ្លានថៃមកលើកម្ពុជា។ លោក លោក ថូម៉ាស់ អេនឌ្រូ ចង់ទៅឃើញទិដ្ឋភាពជាក់ស្តែងផ្ទាល់ភ្នែកអំពីការរស់នៅរបស់ជនភៀសសឹក។ ជាការឆ្លើយតប សម្តេចតេជោ បានពេញចិត្ត ចំពោះការលើកឡើងរបស់លោក ថូម៉ាស់ អេនឌ្រូដែលមានបំណង ចុះទៅផ្ទាល់ ដើម្បីសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ។ … Continue reading សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា