លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ត្រីនគរបាលនៅទូទាំងប្រទេស ដែលមានសមត្ថកិច្ច ត្រូវទទួលពាក្យប្ដឹង របស់ប្រជាពលរដ្ឋ ទោះបីជាស្ថិតនៅក្រៅម៉ោងរដ្ឋបាលក្ដី ។ ក្នុងឱកាសចូលរួមបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ សិក្សាដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក ស សុខា ផ្តាំផ្ញើថា នៅពេលចេញបំពេញ ការងារតាមមូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់បម្រើសេវាទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ កុំមានការរើសអើង ។ លោកបន្តថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវប្រកបដោយសីលធម៌ កាយវិការទន់ភ្លន់ សំដីរួសរាយរាក់ទាក់ ទឹកមុខរីករាយ ។ បើសិនជាប្រើពាក្យសំដីគំរោះគំរើយដាក់ពួកគាត់ ពិតជាមិនសាកសម ហើយក៏ពិបាកទទួលយកដែរ ។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា នៅពេលប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង ត្រូវតែទទួលយកជាដាច់ខាត ទោះផុតម៉ោងធ្វើការក៏ដោយ ព្រោះដោយសារពួកគាត់ជួបបញ្ហា ទើបមករកឱ្យនគរបាល ជួយដោះស្រាយ ។ លោក ស សុខាបញ្ជាក់ថា “ចំពោះការទទួលពាក្យបណ្តឹង គឺពួកគាត់ត្រូវការយើងហើយ បានគាត់មកដាក់ពាក្យបណ្តឹង អត់ចាំថ្ងៃស្អែកឬផុតម៉ោងធ្វើការទេ គឺយើងទទួលយកសិនមក … Continue reading លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល